Zidane សារភាពថារដូវកាលនេះ ពិតជាលំបាកសម្រាប់ក្លឹប

0

ទោះបីជាលទ្ធផលនៃការប្រកួតចុងក្រោយ បានត្រឹមស្មើជាមួយនឹងក្រុមអាល្លឺម៉ង់ Gladbach ក្តីប៉ុន្តែគ្រូបង្វឹក Real Madrid លោក Zinedine Zidane បានធ្វើការលើកសរសើរយ៉ាងខ្លាំង ចំពោះកូនក្រុមរបស់គាត់។

ដោយឡែកក្នុងនោះផងលោក Zidane ក៏បានសារភាពថារដូវកាលនេះ Real Madrid ពិតជានឹងជួបផលលំបាកជាមិនខាន ជាពិសេសនៅក្រោយការប្រកួតបរាជ័យលើក្រុម Shakhtar Donetsk និងប្រកួតស្មើ Glanbach ទាំងប្រផិតប្រផោយផង។

ជាក់ស្តែងលទ្ធផល៤ប្រកួតចុងក្រោយនេះ Real Madrid យកជ័យជំនះបានត្រឹមតែ ១ប្រកួតស្មើ និង២ប្រកួតបរាជ័យ ខណៈដែលការងារបន្ទាប់នឹងត្រូវប្រកួតប៉ះនឹង Huesca ជាការប្រកួតក្នុងលីគនិងប្រកួតប៉ះ Inter Milan នៅ Champion League៕

ប្រែសម្រួល៖ Lee