ប៉ូលីសកំពុងតាមប្រមាញ់រកបុរសអាយុ ៤០ឆ្នាំម្នាក់ដែលបានចាប់ពង្រត់អតីតសង្សារអាយុ ១៨ឆ្នាំរបស់ខ្លួន ហើយឥឡូវនេះជនល្មើសកំពុងគំរាមសម្លាប់នាង។ ករណីនេះបានបែកធ្លាយតាមរយៈ នារីម្នាក់ឈ្មោះ Kannika Duanggkun អាយុ ១៩ឆ្នាំ ត្រូវជាម្តាយមីងរបស់ជនរងគ្រោះ បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ថាក្មួយស្រីរបស់នាង Sumonthip ត្រូវានអតីតសង្សារឈ្មោះ Lek ចាប់ពង្រត់កាលពីថ្ងៃអង្គារ។ ជនសង្ស័យ និងកូនស្រីបានចាប់បង្ខំ Sumonthip ដាក់លើម៉ូតូ រួចជិះចេញទៅបាត់ ដែលហេតុការនេះបានកើតឡើងក្នុងស្រុក Phon Sawan ប្រទេសថៃ។
ការបង្ហោះសារខាងលើ បានធ្វើឲ្យប៉ូលីសមានការចាប់រម្មណ៍ ហើយបានទាក់ទងទៅគ្រួសាររបស់ Sumonthip ដើម្បីផ្តល់ព័ត៌មានបន្ថែកអំពីករណីនេះផងដែរ។ ឪពុករបស់នារីរងគ្រោះលោក Kannika បាននិយាយថាកូនស្រីវ័យ ១៨ឆ្នាំរបស់លោក ត្រូវបានជនល្មើសឈ្មោះ Lek ចាប់ពង្រត់នៅពេលដែលនាងទៅលេងផ្ទះសង្សារបស់បងស្រីនាង។ បន្ទាប់មកនៅថ្ងៃអង្គារ Lek បានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយមួយ ហើយបានបង្ហោះរូបភាព Sumonthip នៅក្នុងបន្ទប់ងងឹតមួយ ដោយដៃជាប់ចំណងជាប់នឹងជញ្ជាំងពីក្រោយនាង។
ជនសង្ស័យបានបង្ហោះសារគំរាមគ្រួសារ Sumonthip ផងដែរ ដោយបាននិយាយថា ពួកគេនឹងសម្លាប់ជនរងគ្រោះ ប្រសិនបើហ៊ានប្តឹងប៉ូលីស។ ទន្ទឹមគ្នានេះដែរប៉ូលីសក៏បានកំណត់គោលដៅរបស់ជនសង្ស័យបាន តាមរយៈលេខទូរស័ព្ទ ដោយដឹងថាជនសង្ស័យកំពុងស្ថិតនៅក្នុងស្រុក Phanna Nikhom។ នៅក្នុងឃ្លីបសំលេងដែលទួលបានពីកាសែត Kom Chad Luek បានលឺសម្លេង Lek និយាយថា Sumonthip មានមិត្តប្រុសថ្មី ហើយជនសង្ស័យមិនព្រមបែកឡើយ ព្រោះនាងបានដឹងរឿងខុសច្បាប់របស់គេច្រើន។ ជនសង្ស័យបានបន្តថា កូនចៅរបស់គេ ដែលជាក្រុមអ្នកលេង ប្រហែលជាបានធ្វើអ្វីមួយមិនល្អលើ Sumonthip ដោយជនរងគ្រោះថា នាងនឹងមិនត្រលប់ទៅជួបគ្រួសាររបស់នាងទៀតទេ៕
ប្រភព៖ The Nation Thailand