ប្រភពព័ត៌មានរបស់អង់គ្លេសបានសរសេរថាAppleក្រុមហ៊ុនយក្សផលិតទូរស័ព្ទអាយហ្វូនបានធ្វើការស្នើសុំប័ណ្ណប៉ាតង់រួចមកហើយក្នុងការផលិតទូរស័ព្ទiPhoneម៉ូដែលថ្មីដែលមានសមត្ថភាពអាចបត់បាន។
គេជឿជាក់ថាផែនការផលិតទូរស័ព្ទម៉ូដែលថ្មីនេះគឺដើម្បីប្រជែងជាមួយនឹងទូរស័ព្ទGalaxy Xដែលតែងតែមានព័ត៌មានចចាមអារ៉ាមថានឹងផលិតទូរស័ព្ទដែលអាចបត់បានជាយូរណាស់មកហើយនោះ។ប្រភពដដែលបានសរសេរទៀតថាការស្នើសុំត្រូវបានធ្វើឡើងតាំងតែពីខែតុលាឆ្នាំ២០១៨ដើម្បីសុំសិទ្ធផលិតទូរស័ព្ទប្រភេទនេះប៉ុន្តែវាទើបតែត្រូវបានបែកធ្លាយកាលពីសប្តាហ៍មុនប៉ុណ្ណោះ។
គួរឲ្យដឹងដែរថាSamsungបានធ្វើការបង្ហាញវិដេអូប្រភេទថ្មីម្តងកាលពីខែថ្ងៃទី១១ខែកុម្ភៈដែលប៉ុន្តែមិនទាន់បានបញ្ជាក់ពីឈ្មោះវានៅឡើយប៉ុន្តែសង្ស័យថាអាចមានឈ្មោះថាGalaxy XឬGalaxy Fold៕
ប្រែសម្រួល:Lee