ក្រុមហ៊ុនApple បានបញ្ចេញនានាឡិកាឆ្លាតវៃរបស់ខ្លួនមួយម៉ូដែលទៀតមានឈ្មោះថា Apple Watch Nike+ Series 4 ហើយក្រុមហ៊ុននឹងបើកឲ្យបញ្ជាទិញ ក្នុងពេលឆាប់ៗខាងមុខ នេះបើតាមរបាយការណ៍ពី MaxRumors។ សម្រាប់អ្នកដែលចង់ទិញផ្ទាល់ពីApple Storeប្រហែលជាត្រូវរងចាំយូរបន្តិចព្រោះចំនួនមានកំណត់។ នាឡិកាប្រភេទថ្មីនេះខុសប្លែកពីSeries 4មុន ដោយវាមានរាងស្តើងជាង អេក្រង់ធំជាង អាចវាស់ចង្វាក់បេះដូង និងលក្ខណៈពេសេសមួយចំនួនទៀត។ ផ្ទៃខាងមុខមានការចនាថ្មី ជាមួយនិងខ្សែថ្មីផងដែរ សម្រាប់ទំហំគឺ 40mm និង44mm ចំណែកខ្សែមាន3ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅ ពណ៌សលាយខ្មៅ និងពណ៌ខ្មៅលាយលឿង។ បើនិយាយពីតម្លៃវិញគឺខ្ពស់គួរសម ដែលស្ថិតក្នុងចន្លោះ $399-$499 ចំនែកខ្សែវាវិញមានតម្លៃ$49 ហើយតម្លៃនេះគឺតម្លៃនៅសហរដ្ឋអាមេរិក៕