Kmart បាន​ផ្អាក​ការ​ប្រើប្រាស់​កម្មវិធី​សម្គាល់​មុខ​បន្ទាប់​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ធ្វើការ​ស៊ើបអង្កេត

0

បរទេស​៖ ក្រុមហ៊ុន Kmart ដែល​ជា​ក្រុមហ៊ុន​លក់ទំនិញ​ដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក ដែល​មា​នទី​តាំងនៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ផង​នោះ បាន​ផ្អាក​ការ​ប្រើប្រាស់​កម្មវិធី​សម្គាល់​មុខ ខណៈ​ពេល​ដែល​ការិយាល័យ​ស្នងការដ្ឋាន​ព័ត៌មាន​អូស្ត្រាលី (OAIC) បើក​ការ​ស៊ើបអង្កេត​ពី​ផល​ប៉ះពាល់​ទៅ​លើ​ឯកជន​ភាព​របស់​អតិថិជន​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​។

ក្រុមហ៊ុន​បាន​បញ្ជាក់​ថា គោលបំណង​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​គឺ​ដើម្បី តាមដាន​អតិថិជន​ដែល​ត្រូវ​បាន​ហាមឃាត់ ការពារ​ការ​ក្លែងបន្លំ​តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​ឥ​វ៉ា​ន់ និង​កាត់​បន្ថយ​ការ​លួច​។ ជាង​នេះ​ទៅ​ទៀត​ក្រុមហ៊ុន​ក៏​បានការ​ពារ​ការ​អនុវត្ត​របស់​ពួក​គេ​ថា ពួក​គេ​គ្រាន់តែ​ចង់​ចាប់​អតិថិជន​ដែល​ត្រូវ​បាន​ហាមឃាត់ ហើយ​មិន​រក្សា​ទុក​រូបភាព​សម្រាប់​អ្នកទិញ​ទំនិញ​ធម្មតា​នោះ​ទេ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ក្តី​បារម្ភ​មិន​ត្រូវ​បាន​កំណត់​ចំពោះ​ការ​ផ្ទុក​ទិន្នន័យ​នោះ​ទេ​។ ប្រព័ន្ធ​បែប​នេះ​នៅ​តែ​ត្រូវ​ស្កេ​ន​មុខ​របស់​អតិថិជន​គ្រប់​គ្នា​ដែល​បាន​ចូល​ក្នុង​ហាង ហើយ​ទិន្នន័យ​ទាំង​អស់នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​ដែល​នាំ​ឱ្យ​មានការ​រើសអើង​ទាក់ទង​ទៅ​នឹង ភេទ ពូជសាសន៍ ឬ​បង្កើត​ផល​វិជ្ជមាន​មិន​ពិត​។ ក្រុមហ៊ុន​ធំ​ៗ​មាន​ដូច​ជា IBM និង Microsoft ក៏​បាន​ធ្វើការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ដោយសារ​តែ​មានការ​ព្រួយបារម្ភ​ទាក់ទង​ទៅ​នឹង​តម្លាភាព​ក្នុង​ការ​ទាញ​យក និង​វិភាគ​ទិន្នន័យ​៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា