សិស្ស​ខ្មែរ​ម្នាក់ បាន​ទទួល​ឪ​កាស​ចុះ​កម្មសិក្សា​នៅ​សហរដ្ឋអាមេរិក អំពី​គម្រោង​បង្កើត Robot

0

ភ្នំពេញ​៖ កញ្ញា កៅ ម៉េ​ង​ហ័​ង ជា​សិស្ស​នៃ​វិទ្យាល័យ ហ៊ុន សែន ពាមជីកង​ជំនាន់​ថ្មី ស្រុក​កងមាស ខេត្តកំពង់ចាម​ទទួល​បាន​ឱកាស​ធ្វើ​កម្ម សិក្សា​នៅ​សហរដ្ឋអាមេរិក​ហើយ​កំពុង​បង្កើត​គម្រោង Robot ដែល​អាច​រើស​សំរាម​តាម​ផ្លូវ​ដោយ​ស្វ័យប្រវត្តិ ដែល​ជា​គម្រោង​មួយ​ដ៏​ល្អ​សម្រាប់​ជួយ​លើកកម្ពស់​អនាម័យ បរិស្ថាន​នៅ​ក្នុង​សង្គម​។

កញ្ញា កៅ ម៉េ​ង​ហ័​ង បាន​ទៅ​ធ្វើការ​ផ្លាស់​ប្តូរ​ការ​សិក្សា​នៅ​សហរដ្ឋ​អាម​រិ​ក​នៅ សាកលវិទ្យាល័យ Virginia Tech កាលពី​ថ្ងៃ​ទី ០៧ ខែ កក្កដា ឆ្នាំ​២០២២ ដោយ​បាន​សិក្សា​រៀនសូត្រ មុខ​វិជ្ជា Electrical Engineering ដែល​ផ្តោត​ទៅ​លើ Automating Systems Using Microprocessors (ASUM) ។ បន្ថែម​ពី​នេះ ទៀត នាង​ក៏​កំពុង​តែ​បង្កើត​គម្រោង​Robot ដែល​អាច​រើស​សំរាម​បាន​តាម​ផ្លូវ​ដោយ​ស្វ័យប្រវត្តិ​ជាមួយ​សមាជិក​ក្រុម​ដែល​មក​ពី​ប្រទេស​ផ្សេង ទៀត​ផង​ដែរ​។

នៅ​ក្នុង​ដំណើរ​ចុះ​កម្មសិក្សា​នៅ​សហរដ្ឋអាមេរិក​នេះ ម៉េ​ង​ហ័​ង​ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Washington Dc ដើម្បី​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​អង្គការ NASA ក៏​ដូច​ជា Capitol Hill​ផង​ដែរ​។

សូម​បញ្ជាក់​ថា កញ្ញា កៅ ម៉េ​ង​ហ័​ង នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២២៕

ប្រភព៖ ក្រសួងព័ត៌មាន