ក្រោយ​បង្ហោះ​ចោទប្រកាន់​មក​លើ​មន្ត្រី​អនុវត្ត​ច្បាប់​ខុស​ពី​ការ​ពិត​!! បុគ្គល​រូប​នេះ ព្រម​សារភាព​កំហុស

0

ភ្នំពេញ​៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​បដិសេធ​ចំពោះ​ឈ្មោះ ឈុ​ន មិ​ញ​ស៊ី​ញ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ពិ​ដាន ស្នាក់​នៅផ្ទះ​លេខ ១១២៨ ផ្លូវ​១១០ ភូមិ​កោះក្របី​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ លេខ​ទូរស័ព្ទ ០១០ ៨៣ ៨២ ៧៧ ដែល​បាន​ធ្វើការ​ផុស​ព័ត៌មាន​មិន​ពិត​ចោទប្រកាន់​មក​លើ​មន្ត្រី​អនុវត្ត​ច្បាប់​ខុស​ពី​ការ​ពិត ។

ដំណើររឿង​ជាក់ស្តែង​កាលពី​យប់​ថ្ងៃ​ទី​២១ ឈាន​ចូល​ថ្ងៃ​ទី​២២ ខែកក្កដា វេលា​ម៉ោង​១​រំ​ល​ផង​អា​ធ្រា​ត្រ បុគ្គល​រូប​នេះ​បាន​បើក​ម៉ូតូ​កង់​៣ ពី​ស្ពាន​តា​ខ្មៅ​ឆ្ពោះទៅ​មុខ​ពេទ្យ​លោក​ស​ង្ឍ សង្កាត់​ទឹកថ្លា ពេល​ទៅ​ដល់​ចំ​ពេល​ដែល​សមត្ថកិច្ច​កំពុង​ប្រតិបត្ដិការ​បង្ក្រាប​គ្រឿងញៀន ដោយ​មាន​វត្ដមាន​បុគ្គល​នេះ​នៅ​ក្នុង​រង្វង់​ប្រតិបត្ដិការ​របស់​សមត្ថកិច្ច​ដែរ ពេល​នោះ​សមត្ថកិច្ច​ក៏​បាន​នាំ​គាត់​មក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​សហការ​ធ្វើការ​ត្រួតពិនិត្យ​ទឹកនោម ស្វែងរក​សារធាតុ​ញៀន ដោយនៅ​ក្នុង​ទឹកនោម​គ្មាន​សារធាតុ​ញៀន​សមត្ថកិច្ច​ក៏​អនុញ្ញាត​ឲ្យ​បុរស​ម្នាក់​នេះ​ត្រឡប់ មក​ផ្ទះ​វិញ ។

លុះ​ពេល​ត្រឡប់​មក​វិញ​ធ្វើ​ដំណើរ​តាម​ផ្លូវ ដោយសារ​មានចិត្ដ​ខឹង​ចំពោះ​សមត្ថកិច្ច​ក៏​បាន សរសេរ​ផុស​ដោយ​បាន​រៀបរាប់​នូវ​ពាក្យ​មិន​ពិត ជេរ​ប្រមាថមើលងាយ​មក​លើ​សមត្ថកិច្ច ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ និង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្ដិយស​របស់​សមត្ថកិច្ច​ជា​អ្នក​អនុវត្ត​ច្បាប់ នៅ​ក្នុង​គណនី​ហ្វេ​ស​បុក​ដែល​មានឈ្មោះ​ថា “​ឈុ​ន មិ​ញ​ស៊ី​ញ​” ។

បន្ទាប់​ពី​សារភាព​កំហុស ធ្វើ​កិច្ចសន្យា​ចំពោះ​សមត្ថកិច្ច​រួចរាល់ បុគ្គល​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ណែនាំ​អប់រំ និង​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ