TikTok នឹង​បន្ថែម​មុខងារ​មួយ​នេះ ដើម្បី​អាច​កំណត់​ការ​បង្ហាញ​វី​ដេ​អូ​មួយ​ចំនួន​ទៅ​យុវវ័យ

0

បរទេស​៖ កាលពី​ខែកុម្ភៈ TikTok បាន​ប្រកាស​ថា ខ្លួន​កំពុង​បង្កើត​មុខងារ​ថ្មី ដើម្បី​អាច​កំណត់​អាយុ​អ្នក​ប្រើប្រាស់​យុវវ័យ​ទាក់ទង​នឹង​ប្រភេទ​មាតិកា​មួយ​ចំនួន ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​សុវត្ថិភាព​សម្រាប់​មនុស្ស​វ័យ​ជំទង់​។ ឥឡូវនេះ ក្រុមហ៊ុន​បាន​បង្ហាញ​អំពី​ប្រព័ន្ធ​វាយតម្លៃ​របស់​ខ្លួន ដែល​ហៅ​ថា Content Levels ដែល​ពួក​គេ​គ្រោង​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ​។

ខណៈ​ពេល​ដែល​មាតិកា​សម្រាប់​មនុស្ស​ពេញវ័យ (adult content) ត្រូវ​បាន​ហាមឃាត់​នៅ​លើ​វេទិកា ប៉ុន្តែ​ខ្លឹមសារ​មួយ​ចំនួន​នៅ​ក្នុង​កម្មវិធី​អាច​មាន ខ្លឹមសារ​សម្រាប់​តែ​មនុស្ស​ចាស់ទុំ ឬ​ទាក់ទង​ទៅ​នឹង​ព្រឹត្តិការណ៍​ហិង្សា​ដែល​សម្រាប់​តែ​អ្នក​ប្រើប្រាស់​ដែល​មាន​វ័យ​ចំណាស់​។ កម្រិត​របស់​មាតិកា​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​កំណត់​មាតិកា​បែប​នេះ ជា​មាតិកា​សម្រាប់​មនុស្ស​ពេញវ័យ ហើយ​វា​នឹង​ត្រូវ​បាន​បិទ​កុំឱ្យ​អ្នក​ប្រើប្រាស់​ដែល​មាន​អាយុ​ចន្លោះ​ពី ១៣​ទៅ ១៧​ឆ្នាំ​មើលឃើញ​។ឮ

គួរ​បញ្ជាក់​ដែរ​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ដើម្បី​បន្ថែម​មុខងារ​ក្នុង​ការ​កំណត់​អាយុ​របស់​អ្នក​ប្រើប្រាស់​ទៅ​លើ​មាតិកា​មួយ​ចំនួន​នេះ បន្ទាប់​ពី​មានការ​ស៊ើបអង្កេត​របស់​សភា សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​២០២១ ដែល​ពួក​គេ​បាន​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​កែសម្រួល​ក្នុង​ការ​សរសេរ​កម្មវិធី​ដើម្បី​ចៀសវាង​ការ​ផ្សព្វផ្សាយ​ខ្លឹមសារ​ដែល​លើកតម្កើង​បញ្ហា​ការ​ហូប​ចុក គ្រឿងញៀន និង​អំពើ​ហិង្សា​ដល់​យុវវ័យ​។ ជាង​នេះ​ទៅ​ទៀត កាលពី​ពេល​ថ្មី​ៗ​នេះ TikTok ក៏​ត្រូវ​បាន​ប្តឹង​ដោយ​ឪពុក​ម្តាយ​ដែល​កូន​របស់​ពួក​គេ​បាន​ស្លាប់ បន្ទាប់​ពី​ការ​ធ្វើ​តម្រាប់​ប៉ុនប៉ង​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា បានឃើញ​នៅ​លើ​វេទិកា​របស់ TikTok៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department