នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នៅពេលដែលអ្នកប្រើប្រាស់ ចង់ធ្វើការផ្លាស់ប្ដូរទូរសព្ទ ពីប្រព័ន្ធប្រតិបត្តិការមួយ ទៅប្រព័ន្ធប្រតិបត្តិការមួយទៀត ឧបសគ្គដ៏ធំមួយក្នុងការផ្លាស់ប្ដូរនោះគឺ ពួកគេមិនអាចផ្ទេរទិន្នន័យរបស់កម្មវិធី WhatsApp ពីទូរសព្ទចាស់។
ប៉ុន្តែកាលពីម្សិលមិញនេះក្រុមហ៊ុន WhatsApp បានប្រកាសថា នឹងដាក់ឱ្យប្រើប្រាស់មុខងារ ដែលអាចឱ្យអ្នកប្រើប្រាស់ផ្ទេរទិន្នន័យ រវាងទូរសព្ទដែលមាន ប្រព័ន្ធប្រតិបត្តិការខុសគ្នា។
ជាដំបូងក្រុមហ៊ុននឹងបើកឱ្យ ប្រើមុខងារនេះជាមួយនឹងទូរសព្ទ ដែលមានប្រព័ន្ធប្រតិបត្តិការ Android 10 ឬថ្មីជាងនេះ ដើម្បីផ្ទេរទិន្នន័យពីទូរសព្ទ iPhone មានដូចជា សារ រូបភាព វីដេអូ និង សារ memo។ សម្រាប់អ្នកប្រើប្រាស់ ដែលចង់ប្ដូរមកប្រើទូរសព្ទ iPhone ក្រុមហ៊ុនមិនបានបញ្ជាក់ អំពីពេលវេលាដែលនឹងដាក់ ឱ្យប្រើប្រាស់មុខងារនេះឱ្យ បានច្បាស់លាស់នៅឡើយទេ ៕