នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីម្សិលមិញនេះ ក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS សម្រាប់ទូរសព្ទ iPhone និង macOS Big Sur សម្រាប់ Macs កុំព្យូទ័រហើយបានស្នើសុំ ឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាព ជាបន្ទាន់ដើម្បីចៀសវាងពីការវាយប្រហារ។
ក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុនបានធ្វើការកែតម្រូវ បញ្ហាមួយចំនួនជាមួយ iOS 14.4.1 និង macOS Big Sur 11.2.3 ដែលអាចឱ្យជនខិលខូចធ្វើការ វាយប្រហារតាមរយៈភាព ចន្លោះប្រហោងដែលមាននៅក្នុង WebKit ដែលជាផ្នែកមួយរបស់កម្មវិធី Safari។
លោកអ្នកអាចធ្វើបច្ចុប្បន្នភាពទូរសព្ទ iPhone ដោយគ្រាន់តែចូលទៅក្នុង Settings > General > Software Update ចំណែកឯលោកអ្នកដែលប្រើកុំព្យូទ័រ Macs វិញនោះ លោកអ្នកអាចចូលទៅក្នុង System Preferences ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីនេះ ៕