ភ្នំពេញ៖ ក្រោយត្រូវបានក្រុមគ្រូពេទ្យ ចុះទៅយកសំណាកមកតេស្ត ឃើញវិជ្ជមានកូវីដ១៩ និងបាននាំមកព្យាបាលនៅសណ្ឋាគារ The Great Duke នោះ ពេលនេះពិធីការិនី ល្បីឈ្មោះប្រចាំទូរទស្សន៍ហង្សមាស អ្នកនាង កែវ ចាន់និមល បានចេញមកបញ្ជាក់ថា ពេលនេះស្ថានភាពក្រុមគ្រួសារ នាងមិនមានបញ្ហាចោទធំទេ គ្រប់យ៉ាងត្រូវបានមើលថៃ ពីគ្រូពេទ្យជំនាញ ។
ពិធីការិនីល្បីឈ្មោះរូបនេះ បានសរសេរលើហ្វេសប៊ុក មុននេះបន្តិចថា «អរគុណបងប្អូនទាំងអស់គ្នា សម្រាប់ការព្រួយបារម្ភ និងសួរសុខទុក្ខ? ស្ថានភាពគ្រួសារខ្ញុំពេលនេះ មិនមានជាបញ្ហាចោទធំទេ គ្រប់យ៉ាងគឺត្រូវបានមើលថែ ពីក្រុមគ្រូពេទ្យជំនាញ ? យ៉ាងណាក៏ស្នើរសុំបងប្អូន មានការប្រុងប្រយត្ន័ខ្ពស់ ហើយក៏សូមអធ្យាស្រ័យដល់មិត្តភក្កិ ក្រុមការងារទាំងអស់ផងដែរ?» ៕