គ្រាន់តែស្ដីបន្ទោសឲ្យតិចតួច ក្មួយឈាមរាវ ទាញកាំបិតផ្គាក់កាប់ពូ របួសធ្ងន់

0

ភ្នំពេញ៖ ជនដៃដល់ជាក្មួយ បានទាញកាំបិទផ្គាកកាប់បុរសជាពូ រងរបួសធ្ងន់ ខណៈស្រវឹងស្រានៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។

បើតាមមន្ត្រីនគរបាល បានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះមានឈ្មោះ ធូ សុភាន់ ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅក្នុងភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង បានស្តីបន្ទោសក្មួយឈ្មោះ យស់ សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅជាមួយគ្នា។ ជនសង្ស័យបានយកកាំបិទផ្គាក់ កាប់លើជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់។

ប្រភពដដែលបន្តថា ក្រោយពីជនសង្ស័យកាប់ ជនរងគ្រោះរួចក៏បានរត់គេចខ្លួនបាត់។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែក។ បន្ទាប់ មកនគរបាល ផ្នែកព្រហ្មទណ្ឌស្រុកសហការ ជាមួយប៉ុស្ដិ៍កំពុងស្រាវជ្រាវ តាមចាប់ជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់ ៕