ចំណេះដឹង! វិធីសាស្ត្រចាក់សោរការពារឯកសារ Microsoft Office និងឯកសារ PDF!

0

នាយកដ្ឋានព័ត៌មានវិទ្យា៖ ដើម្បីការពារឯកសាររបស់ លោកអ្នកពីការលួចមើល ឬប្រើប្រាស់ដោយពុំមានការអនុញ្ញាត លោកអ្នកត្រូវធ្វើការចាក់សោរកាពារ និងចែករំលែកកូនសោរដល់បុគ្គល ដែលលោកអ្នកអនុញ្ញាតឲ្យមើល ឬប្រើប្រាស់ឯកសារប៉ុណ្ណោះ។

ថ្ងៃនេះក្រុមការងារសូមលើកយកវិធីសាស្ត្រងាយៗ ដើម្បីធ្វើការចាក់សោរឯកសារ ក្នុងកម្មវិធី Microsoft Office និងកម្មវិធី Acrobat Reader ដូចខាងក្រោម៖

១. វិធីចាក់សោរឯកសារ Microsoft Office
– បើកឯកសារ Word Excel ឬ Powerpoint ក្នុងកម្មវិធី Microsoft Office
– ជ្រើសរើសយក Menu -> Info -> Protect Document -> Encrypt with Password
– បញ្ចូលលេខសម្ងាត់ -> ចុចលើប៊ូតុង OK
– វាយបញ្ចូលលេខសម្ងាត់ដដែលម្តងទៀត -> ចុចលើប៊ូតុង OK
– សូមធ្វើការរក្សាទុកឯកសាររបស់អ្នក (Save)

២. វិធីចាក់សោរឯកសារ Adobe Acrobat (PDF)
– បើកឯកសារ PDF ក្នុងកម្មវិធី Adobe Acrobat
– ជ្រើសរើសយក Tools -> Protect-> Encrypt with Password
– ជ្រើសរើស Yes លើផ្ទាំង Pops up
– ជ្រើសរើស “Require a Password to open the document” និងវាយបញ្ចូលលេខសម្ងាត់ -> ចុចលើប៊ូតុង Apply
– សូមធ្វើការរក្សាទុកឯកសាររបស់អ្នក (Save)