Home បច្ចេកវិទ្យា Facebook កែសម្រួលមុខងារមួយចំនួនក្នុងកម្មវិធី Page និងលុបចោលចំនួន Like

Facebook កែសម្រួលមុខងារមួយចំនួនក្នុងកម្មវិធី Page និងលុបចោលចំនួន Like

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា Facebook ផេកគឺជាកម្មវិធីសម្រាប់តារាល្បីៗ អ្នកធ្វើនយោបាយ ស្ថាប័នរដ្ឋ និងក្រុមហ៊ុនអាចបង្កើតទំព័រហ្វេសប៊ុក ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ជាមួយនិងអ្នកតាមដាន ឬអតិថិជនរបស់ពួកគេ។ ដូច្នេះដើម្បីធ្វើឱ្យមានការងាយស្រួល ដល់អ្នកប្រើប្រាស់ក្នុងការផ្លាស់ប្ដូរ រវាងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន និងហ្វេសប៊ុកផេកនោះ ក្រុមហ៊ុនបានធ្វើការកែសម្រួលមុខងារ មួយចំនួនដែលមាននៅក្នុងកម្មវិធីផេក កាលពីថ្ងៃពុធម្សិលមិញនេះ។

ការផ្លាស់ប្ដូរនេះមាន ដូចជាការលុបចោលនូវចំនួន Like ប៉ុន្តែបង្ហាញនូវចំនួនអ្នកតាមដាន (Followers) ជំនួសវិញ ដើម្បីឱ្យអ្នកគ្រប់គ្រងផេកមាន ការងាយស្រួលក្នុងការគ្រប់គ្រង ព្រោះថាចំនួនអ្នកតាមដាន វាបញ្ជាក់អំពីអ្នកប្រើប្រាស់ដែល ចង់បានព័ត៌មានថ្មីៗពីទំព័រផេកនោះ។

ម្យ៉ាងវិញទៀតក្រុមហ៊ុន ក៏បានធ្វើការកែតម្រូវទម្រង់ របស់កម្មវិធីនេះដើម្បីឱ្យអ្នកប្រើប្រាស់ស្វែងរក ជីវប្រវត្តិរបស់ផេកបានកាន់តែងាយស្រួល។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនហ្វេសប៊ុក តែងតែបានបន្ថែមនូវមុខងារថ្មីៗ មួយចំនួនរួចមកហើយមានដូចជា ការចែកចាយរូបភាព ឬវីដេអូដែលនឹងត្រូវលុបចោលក្នុងរយៈពេល ២៤ម៉ោង ដើម្បីប្រកួតប្រជែងជាមួយនឹងកម្មវិធី TikTok និងកម្មវិធី Snapchat ៕

Previous articleពលករខ្មែរ មកពីថៃម្នាក់ទៀត ឆ្លងកូវីដ១៩
Next articleទៀតហើយ! មានជនចង្រៃលួចគាស់ យកគម្របលូ​ អស់១១គម្រប​ នៅវិថីសែនជ័យ