B​a​r​c​e​l​o​n​a​ ដា​ក់​សំ​ណើ​រ​ចុ​ង​ក្រោ​យ​សុំ​ច​រ​ចា​ I​n​t​e​r M​i​l​a​n​ ម្ត​ង​ទៀ​ត

0

ព័ត៌មានអំពីការដោះដូររបស់ក្លឹបយក្សអេស្បាញ Barcelona នៅតែបន្តកើតឡើងនៅឡើយដោយក្នុងនោះ កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro នៅតែស្ថិតនៅក្នុងគោលដៅរបស់ក្លឹប ដើម្បីត្រៀមរដូវកាលថ្មី២០២០-២០២១ ដដែល។

នៅថ្ងៃនេះ the Goal បានចេញផ្សាយថាក្លឹបបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់សំនើរសុំចរចាជាមួយនឹង Inter Milan ជាលើកចុងក្រោយមុនរដូវកាលដោះដូរកីឡាករត្រូវបានបិទ ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការដោះដូរ ខ្សែប្រយុទ្ធរូបនេះ។

ប្រឿពដដែលបានបញ្ជាក់ទៀតថា Lautaro នឹងក្លាយទៅជាកីឡាករសម្រាប់ជំនួសតំណែងរបស់កីឡាករ Luis Suarez ដែលត្រូវបានគេដឹងដែរថាកំពុងមានព័ត៌មានចាកចេញពីក្លឹប ហើយរដូវក្តៅនេះទៅជាមួយនឹងក្លឹបថ្មី Juventus ៕

ប្រែសម្រួល៖ Lee