តារាឆ្នើមរបស់តោខៀវ Chelsea កីឡាករ N’Golo Kante ត្រូវបានសារព័ត៌មានបរទេសចេញផ្សាយថា មិនមានបំណងចង់ចាកចេញពីក្លឹបនោះឡើយ ទាំងដែលក្លឹបធ្លាប់បានបង្ហាញផែនការលក់គាត់ជាច្រើនដងមកហើយ។
នេះមានន័យថាប្រសិនបើមានសំណើរណាមួយដែលសាកសមនោះវានឹងមិនអាចធ្វើឲ្យក្តីបំណងរបស់ Kante អាចនឹងធ្វើទៅបានឡើយសម្រាប់រដូវកាលក្រោយ ហើយជាក់ស្តែងពេលនេះគេជឿជាក់ថាយ៉ាងហោចណាស់ក៏មានក្លឹប Inter Milan មួយដែរដែលកំពុងធ្វើការងារនេះ។
Kante ហាក់បានបាត់បង់ឱកាសកាន់តែច្រើនជាមួយនឹងក្លឹបរដូវកាលចុងក្រោយនេះ ដោយក្នុងនោះគាត់អាចបង្ហាញខ្លួនបានតែ ពាក់កណ្តាលនៃការប្រកួតទាំងអស់របស់ក្លឹបប៉ុណ្ណោះ ហើយលើសពីនេះគ្រូបង្វឹកលោក Frank Lampard បានបង្ហើបពីផែនការថ្មីរដូវកាលក្រោយ ដែលមិនមានកីឡាកររូបនេះនៅក្នុងជម្រើស ១១នាក់ដំបូងរបស់គាត់ឡើយ៕
ប្រែសម្រួល៖ Lee