ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទះ មិត្តភាពរវាងក្រុមអ្នកនយោបាយ និងតារាកំប្លែងនៅពេលនេះ បានដឹងលទ្ធផលហើយ គឺក្រុមនាយពាក់មីឈ្នះក្រុមលោក ពេជ្រ ស្រស់ ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរលើគេហទំព័រ ហ្វេសប៊ុក នៅថ្ងៃនេះថា «លទ្ធផលលេង ៣ជុំ ដោយជុំទី១ ក្រុមខ្ញុំឈ្នះហើយជុំទី២ និងជុំទី៣ ក្រុមនាយពាក់ពាក់មីឈ្នះ ពីព្រោះក្រុមនាយពាក់មី ឲ្យក្រុមខ្ញុំដូរចេញម្នាក់ និងបិទស្មាត់ម្នាក់ ពោល គឺខ្ញុំធ្វើម្នាក់ទាំង ៣ជុំ សរុបសេចក្តីមកក្រុមខាងខ្ញុំចាញ់ខាងក្រុម នាយពាក់មី នូវអង្ក ១៥បាវ ហើយអង្ករនោះ គឺពួកយើងយកទៅជូនអ្នកខ្វះខាត។ ពួកយើងនឹងប្រកួតគ្នាលើកក្រោយទៀត កីឡា ដើម្បីសុខភាព និងមិត្តភាព»។

