នៅសប្តាហ៍នេះអនុប្រធានរបស់ក្រុម Sao Paulo កីឡាករខ្សែការពារ Dani Alves បានទទួលការវះកាត់ ដើម្បីព្យាបាលរបួសដែលស្ថិតនៅត្រង់ចំណុចកំភួនដៃខាងស្តាំដែលបានបាក់នាពេលកន្លងមក។
កីឡាករវ័យ ៣៧ ឆ្នាំរូបនេះបានរងរបួសនៅតង់ទី ២ នៃការប្រកួតជ័យជំនះក្នុងលទ្ធផល ១ទល់នឹង០ ប៉ះក្រុម Athletico Paranaense កាលពីថ្ងៃពុធលទ្ធផលនេះបានធ្វើអោយក្រុម Sao Paulo ឈរនៅលេខ ៣ ក្នុងតារាងលីគកំពូលប្រេស៊ីលបណ្តោះអាសន្ន។
វេជ្ជបណ្ឌិតរបស់ក្លឹបគឺលោក Jose Sanchez បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ Sao Paulo ថា យើងមិនអាចព្យាករណ៍ពីរយៈពេលនៃការព្យាបាលរបួសនៅឡើយ ប៉ុន្តែយើងសង្ឃឹមថា វានឹងមានរយៈពេលខ្លីប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា Alves បានចូលរួមជាមួយ Sao Paulo ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនកាលពីខែកក្កដា បន្ទាប់ពីកិច្ចសន្យារបស់គាត់បានផុតកំណត់ជាមួយ Paris Saint-Germain៕
ប្រែសម្រួល៖ Lee