អ្ន​ក​គាំ​ទ្រ​ក្លឹ​ប N​e​w​e​l​l​’s O​l​d​ ​B​o​y នាំ​គ្នា​ដើ​រក្បួ​ន​នៅ​ស្រុ​ក​កំ​ណើ​ត M​e​s​s​i ស​ង្ឃឹ​ម​គា​ត់​ស​ម្រេ​ច​ចិ​ត្ត​វិ​ល​ត្រ​ឡ​ប់

0

ក្រោយបានលេចឬដំណឹងនៃការសម្រេចចិត្តរបស់ Messi ក្នុងការចាកចេញពី Barcelona ហើយនោះមួយរយៈចុងក្រោយនេះ ក្លឹបដើមរបស់កីឡាកររូបនេះនៅប្រទេសអាហ្សង់ទីនឯណោះវិញ កំពុងតែទន្ទឹងយ៉ាងខ្លាំងចំពោះការវិលត្រឡប់របស់ Messi។

មកត្រឹមថ្ងៃព្រហស្បិ៍ម្សិលមិញនេះអ្នកគាំទ្ររបស់ក្លឹប Newell’s Old Boy ដែលជាក្លឹបដំបូងបំផុតរបស់ Messi នៅអាហ្សង់ទីននោះបានថែមទាំងនាំគ្នាដើរជាក្បួនដើម្បីព្យាយាមទាក់ទាញចិត្តរបស់ Messi ឲ្យវិលមកវិញ។

គួរបញ្ជាក់ដែរថា Messi គឺជាយុវជនដុះចេញពីក្លឹប Newell’s Old Boy ហើយកាលពីឆ្នាំ២០០១ គាត់ក៏បានសម្រេចចិត្តផ្ទេរមកលេងជាមួយនឹង Barcelona រហូតមកបាន១៩ឆ្នាំមកហើយ៕

ប្រែសម្រួល៖ Lee