កីឡាករឆ្នើមល្បីៗរបស់អង់គ្លេសដែលរួមមានទាំង Mason Mountនិង Abraham ផងនិងព្រមទាំងមិត្តរួមក្លឹប Chelsea ចំនួន២រូបទៀតផងត្រូវបានគេដឹងថាកំពុងចាប់ផ្តើមធ្វើការបង្ខាំងខ្លួនហើយដោយសារតែបារម្ភថាបានពាក់ព័ន្ធទៅនឹងវិរុសកូវីដ១៩។
កីឡាករ២រូបទៀតដែលបានធ្វើដំណើរទៅលេងនៅប្រទេសក្រិកក្នុងដំណើរកំសាន្តវិស្សមកាលរដូវក្តៅនោះមានដូចជាកីឡាករខ្សែការពារ Fikayo Tomoriនិងកីឡាករខ្សែប្រយុទ្ធ Christian Pulisic ផងដែរសុទ្ធតែត្រូវបានបង្ខាំងទុកនៅឡើយ នៅក្នុងប្រទេសអាល្លឺម៉ង់។
គួរឲ្យដឹងដែរកីឡាករទាំង៤នាក់បាននាំគ្នាធ្វើដំណើរទៅលេងនៅកោះ Mykonos នៃប្រទេសក្រិកជាទីកន្លែងដែល ប៉ុន្មានថ្ងៃមុននេះ ទើបបានប្រកាសថាកីឡាករជម្រើសជាតិអង់គ្លេស២រូប ដែលមិនបានបង្ហាញអត្តសញ្ញាណ គឺបានឆ្លងកូវីដ១៩រួចទៅហើយ៕
ប្រែសម្រួល៖ Lee