B​a​r​c​e​l​o​n​a ប្រ​កា​ស​ថា P​j​a​n​i​c តេ​ស្ត​ឃើ​ញ​វិ​ជ្ជ​មា​ន​កូ​វី​ដ​១​៩

0

នៅថ្ងៃនេះក្លឹបយក្សអេស្បាញ Barcelona បានប្រកាសជាផ្លូវការថាកីឡាករបូស្នៀ Miralem Pjanic បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩។

ក្លឹបបានសរសេរថាកីឡាកររូបនេះបានទទួលរងអាការៈមិនស្រួលខ្លួនតាំងតែពីថ្ងៃសៅរ៍ទី២២ខែសីហាហើយក៏ត្រូវបានក្រុមគ្រួពេទ្យធ្វើតេស្តនិងរកឃើញវិរុសនេះតែម្តងប៉ុន្តែមកដល់ពេលនេះគាត់ត្រូវដាក់ឲ្យនៅដាច់ដោយឡែកហើយកំពុងមានសុខភាពផ្លូវការជាធម្មតានោះទេ។

រំលឹកដែរថា Pjanic កាលពីខែមិថុនាកន្លងមកបានសម្រេចចិត្តផ្ទេរមកពីក្លឹប Juventus ជាមួយនឹងកុងត្រារយៈពេល៤ឆ្នាំ និងតម្លៃខ្លួនផ្ទេរដល់ទៅ៦០លានផោន បន្ទាប់ពីបានជួយក្លឹបអ៊ីតាលីមួយនេះលើកពានរង្វាន់ Serie A ដល់ទៅ៤សម័យពានរង្វាន់ Italian Cup ចំនួន២ដងនិងពាន Italian Super Cup ម្តងផង៕

ប្រែសម្រួល៖ Lee