ពលករខ្មែរម្នាក់ រងការធ្វើបាបពីសំណាក់ បុរសជនជាតិថៃពីរនាក់ ដែលអះអាងថាខ្លួនជា ប៉ូលិស

0

ភ្នំពេញ៖ ពលករខ្មែរម្នាក់ ត្រូវបានបុរសជនជាតិថៃ ចំនួនពីរនាក់ ដែលអះអាងថាខ្លួនជាប៉ូលីស ចូលទៅប្រើប្រាស់ អំពើហឹង្សាលើរូប កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២២០២០ កន្លងទៅ។

ជុំវិញករណីនេះ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បានចុះមកស្រុកព្លកដែង ខេត្តរ៉ាក់យ៉ង ដើម្បីជួបសួរសុខទុក្ខពលករឈ្មោះ ផន ណង ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប ដែលត្រូវបុរសជនជាតិថៃ ២នាក់អះអាងខ្លួនជាប៉ូលីស ចូលទៅប្រើប្រាស់ អំពើហឹង្សាលើរូបគាត់ កាលពីថ្ងៃសុក្រទី០៧ ខែសីហា ឆ្នាំ2020 កន្លងទៅ ។

ក្រុមការងារស្ថានទូត បានធ្វើដំណើរ ទៅអធិការដ្ឋាននគរបាល ស្រុកព្លកដែង ដើម្បីតាមដានពាក្យបណ្តឹង និងស្នើសុំការសហការ ពីអាជ្ញាធរ ក្នុងការស្វែងរកយុត្តិធម៌ ដល់ពលករ ព្រមទាំងចាត់វិធានការ ផ្លូវច្បាប់ចំពោះជនល្មើស។

បន្ទាប់មក ក្រុមការងារស្ថានទូត បានបន្តចុះទៅដល់ទីតាំងកន្លែង ធ្វើការរបស់ពលករ ដែលជាកន្លែងកើតហេតុ ដើម្បីសាកសួរសុខទុក្ខ ដោយមានការសម្របសម្រួល ពីអាជ្ញាធរអធិការស្រុកព្លកដែង។ ស្ថានទូតក៏បាននាំ យកគ្រឿងឧបភោគបរិភោគ និងពាំនាំនូវថវិកាមួយចំនួន ឧបត្ថម្ភដល់ពលករ រូបនោះផងដែរ៕