B​a​r​c​e​l​o​n​a ប​ណ្តេ​ញ​ប្រ​ធា​ន​ផ្នែ​ក​កី​ឡា​

0

FC Barcelona នៅនេះបានប្រកាសថាប្រធានផ្នែកកីឡារបស់ក្លឹបគឺលោក Eric Abidal ក៏ត្រូវបានចាកចេញផងដែរ ពោលគឺមិនដល់ ២៤ ម៉ោងផងបន្ទាប់ពីលោក Quique Setien ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹក ។

ក្លឹបបានផ្តល់ពត៌មានក្នុងសេចក្តីថ្លែងការណ៍មួយដែលសរសេរថា FC Barcelona និង Eric Abidal បានឈានដល់កិច្ចព្រមព្រៀងមួយក្នុងការដើរចេញពីកិច្ចសន្យាចាស់ ដោយមានទាំងការយល់ព្រមសងខាងរួចហើយផងដែរ។

គួរឲ្យដឹងដែរថាលោក Abidal គឺជាប្រធានផ្នែកកីឡាទី ៤ ហើយដែលបានចាកចេញពីក្លឹបចាប់តាំងពីឆ្នាំ ២០១៥ ហើយគាត់បានទៅមុនពេលដែលក្រុម Barcelona បានបញ្ជាក់ថានរណានឹងក្លាយជាអ្នកជំនួសលោក Setien បើទោះបីជាអ្វីគ្រប់យ៉ាងអាចបញ្ជាក់ច្បាស់ហើយថា គ្រូក្រុមជម្រើសជាតិហូឡង់លោក Ronald Koeman នឹងត្រូវមកជំនួសតំណែងនេះក្តី៕

ប្រែសម្រួល៖ ស៊ុនលី