Z​i​d​a​n​e​៖ B​a​l​e មិ​ន​ច​ង់​លេ​ង​ក្នុ​ង​ប្រ​កួ​ត​ប៉ះ​នឹ​ង​ M​a​​n C​i​t​y ឡើ​យ

0

នៅថ្ងៃនេះគ្រូបង្វឹករបស់ក្លឹបយក្សអេស្បាញ Real Madrid លោក Zinedine Zidane បានធ្វើការដកឈ្មោះកីឡាករខ្សែប្រយុទ្ធស្លាប Gareth Bale ចេញពីក្នុងការប្រកួត Champion League ប៉ះនឹង Man City ហើយ។

បុរសជនជាតិបារាំងរូបនេះ បានបញ្ជាក់ថាមូលហេតុដែលនាំឲ្យលោកសម្រេចចិត្តបែបនេះ ព្រោះថាកីឡាករ បានបញ្ជាក់យ៉ាងច្បាស់ មិនចង់ចូលរួមប្រកួតនេះឡើយ។

Real Madrid បានប្រកាសឈ្មោះកីឡាករទាំង ២៤រូបដែលនឹងត្រូវធ្វើដំណើរទៅទឹកដី Etihad ប្រទេសអង់គ្លេស ដោយក្នុងនោះត្រូវបានគេមើលឃើញថា មានទាំងកីឡាករខ្សែការពារ Sergio Ramos ផងដែរ៕

ប្រែសម្រួល៖ Lee