H​e​n​d​e​r​s​o​n ឲ្យ​ជ​ម្រើ​ស​២​ស​ម្រា​ប់ S​o​l​s​k​j​a​r​e ស​ម្រេ​ច​ចិ​ត្ត

0

កាសែតអង់គ្លេស The Sunsports នៅថ្ងៃនេះបានចេញផ្សាយថាកីឡាករអ្នកចាំទីឆ្នើមវ័យក្មេង Dean Henderson គឺទំនងជានឹងមានផែនការរួចទៅហើយដើម្បីបញ្ជាក់ប្រាប់ត្រង់ទៅលោក Ole Solskjare ថាគាត់ត្រូវការតំណែងជម្រើសទី១ នៅ Old Trafford។

កីឡាករវ័យ២៣ឆ្នាំរូបនេះ បានបំពេញការងារយ៉ាងល្អ ក្នុងនាមជាកីឡាករអ្នកចាំទីខ្ចីជើងទៅឲ្យក្លឹប Sheffield United រយៈពេល ២រដូវកាលចុងក្រោយនេះ។

កុងត្រាខ្ចីជើងក៏ឈានមកដល់ទីបញ្ចប់ ខណៈដែលកីឡាករផ្ទាល់ គឺគ្មានបំណងវិលត្រឡប់មកបិសាចក្រហមវិញ ក្នុងនាមជាកីឡាករបម្រុងទៀតនោះដែរ។

Henderson នឹងផ្តល់ជម្រើសផ្សេងមួយទៀតសម្រាប់លោក Solskjareនិងក៏ដូចជាក្លឹបផងដែរថា គួរតែលក់គាត់ទៅឲ្យក្លឹបផ្សេងដោយក្នុងនោះ Chelsea គឺជាក្លឹបកំពុងចង់បានគាត់ខ្លាំងជាងគេ៕

ប្រែសម្រួល៖ Lee