ភ្នំពេញ៖ លោកវរនាវីឯក អ៊ីវ៉ាន់ ស្ទេដឈេនកូ (IVAN STADCHENKO) អនុព័ន្ធយោធាសហព័ន្ធរុស្សី ប្រចាំកម្ពុជា បានថ្លែងកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលអាចគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដ១៩ មិនឲ្យឆ្លងចូលក្នុងសហគមន៍ ។
ក្នុងជំនួបជាមួយឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ កាលពីថ្ងៃទី៥ សីហា បានកោតសរសើរចំពោះ យុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការដោះស្រាយជំលោះរ៉ាំរ៉ៃកន្លងមក តាមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះជាណាចក្រកម្ពុជា ហើយនេះជាផ្នែកមួយ ដ៍សំខាន់ដែលរុស្ស៊ីត្រូវសិក្សា។
ជាមួយគ្នានោះ អនុព័ន្ធយោធាសហព័ន្ធរុស្សី ក៏បានកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រង និងទប់ស្កាត់បានល្អនៃ ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ មិនឱ្យឆ្លងចូលក្នុងសហគមន៍ ៕


