Ve​r​t​o​n​g​h​e​n ប្រ​កា​ស​ច​ង់​ប​ន្ត​លេ​ង​នៅ P​r​e​m​i​e​r L​e​a​g​u​e

0

កីឡាករខ្សែការពារ Jan vertonghen នៅថ្ងៃនេះបានធ្វើការលើកឡើងសាជាថ្មី ថាចង់បន្តលេងនៅ Premier League ដដែលនៅពេលដែលនឹងត្រូវចាកចេញពី Spurs នាពេលខាងមុខ។

កីឡាករខ្សែការពារប៊ែលហ្ស៊ិករូបនេះ បានបដិសេធថានឹងចាកចេញពីអង់គ្លេស នៅបន្ទាប់ពីការចាកចេញពី Spurs នៅឆ្នាំ២០២១ខាងមុខ។ ប៉ុន្មានថ្ងៃមុន Vertonghen បានបញ្ជាក់យ៉ាងច្បាស់ហើយថា នឹងចាកចេញពី Spurs ហើយបន្ទាប់ពីរស់នៅជាមួយគ្នាបាន ៨ឆ្នាំនារដូវក្តៅឆ្នាំក្រោយ។

កីឡាកររូបនេះបាននិយាយថា៖ «ខ្ញុំកំពុងចាប់ផ្តើមធ្វើការពិចារណាមួយចំនួន និងជ្រើសយកជម្រើសដ៏ល្អបំផុតមួយ ដែលនឹងអាចបញ្ជាក់ប្រាប់អ្នកគ្រប់គ្នាឆាប់ៗនេះ»៕

ប្រែសម្រួល៖ Lee