Z​a​h​a កំ​ពុ​ង​កើ​ត​ក្តី​ព្រួ​យ​បា​រ​ម្ភ ខ​ណៈ​ដែ​ល C​r​y​s​t​a​l​ P​a​l​a​c​e ទា​ម​ទា​រ​ថ្លៃ​ខ្លួ​ន​ថ្លៃ​ពេ​ក

0

នៅសប្តាហ៍នេះកីឡាករខ្សែប្រយុទ្ធ Wilfried Zaha ត្រូវបានគេជឿជាក់ថាកំពុងកើតក្តីព្រួយបារម្ភខ្លាំង ចំពោះការផ្ទេររបស់ខ្លួនចេញពីក្លឹប Crystal Palace ក្នុងពេលដែលឆ្នាំទី២ នៃព័ត៌មានចាកចេញទៅហើយនោះ។
កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានប្រាប់ទៅក្លឹបរបស់ខ្លួនជាច្រើនដងមកហើយថា មានបំណងចាកចេញឲ្យបាននៅរដូវក្តៅនេះ ប៉ុន្តែមានអារម្មណ៍ថានឹងអាចជួបបញ្ហាដោយសារតែក្លឹបនេះ បានដាក់ទាមទារតម្លៃខ្លួនកីឡាកររហូតទៅដល់ ៧០លានផោន ដែលក្នុងនោះប្រាក់ប្រមាណជា ២៥ភាគរយ ត្រូវចែកទៅឲ្យបិសាចក្រហម Man United ដែលជាក្លឹបដើមដំបូងរបស់កីឡាករ។

រំលឹកដែរថាកីឡាកររូបនេះ គឺជាកីឡាករចុងក្រោយបំផុតដែលលោកតា Sir Alex Ferguson ទិញបានមុនពេលគាត់បានសម្រេចចិត្តចូលនិវត្តន៍។ គ្រានោះគាត់មានតម្លៃខ្លួន ១០លានផោន ប៉ុន្តែបង្ហាញខ្ឡួនបានតែ ៧ខែប៉ុណ្ណោះនៅ Old Trafford ហើយក៏ត្រូវលក់បន្តទៅឲ្យ Crystal Palace ក្នុងតម្លៃខ្លួនតែ ៦លានផោន៕

ប្រែសម្រួល៖ Lee