P​i​r​l​o ក្លា​យ​ជា​គ្រូ​អា​យុ​ក្រោ​ម​ ២​៣​ឆ្នាំ​រ​ប​ស់ J​u​v​e​n​t​u​s

0

អតីតកីឡាករដ៏ល្បីរបស់ក្លឹប Juventus លោក Andrea Pirlo គ្រោងនឹងចាប់ផ្តើមអាជីពថ្មីហើយ ក្នុងនាមជាគ្រូបង្វឹកឈុតក្រោមអាយុ ២៣ឆ្នាំ ហើយក៏ជាមួយនឹងក្លិបចាស់ Juventus របស់ខ្លួនផងដែរ។
រំលឹកដែរថាវិរៈបុរសបាល់ទាត់រូបនេះ បានផ្ទេរមកដល់ទឹកដីសេះបង្កង់ Juventus ពីក្លឹប AC Milan កាលពីរដូវក្តៅឆ្នាំ ២០១១។ នៅក្នុងការព្យាយាមរយៈពេល ៤ រដូវកាលរបស់គាត់ជាមួយ គាត់បានជយយក្លឹបលើកពានរង្វាន់ Serie A ចំនួន ៤ ពាន Italian Cup មួយនិង Super Cup ពីររបស់អ៊ីតាលី។
សេចក្តីថ្លែងការណ៍មួយរបស់ក្លឹបបានសរសេរថា “ថ្ងៃនេះគឺជាការចាប់ផ្តើមនៃដំណើរផ្សងព្រេងថ្មីសម្រាប់ Andrea Pirlo និង Juventus ដែលវិលត្រឡប់មកធ្វើការជាមួយគ្នាសាជាថ្មី ដែល Andrea នឹងមកធ្វើការក្នុងនាមជាគ្រូបង្វឹកថ្មី របស់ក្រុមអាយុក្រោម ២៣ឆ្នាំរបស់យើង” ៕

ប្រែសម្រួល៖ Lee