ហាមមិនឲ្យ ជនអន្តោប្រវេសន៍ វៀតណាមជិត ៥០នាក់ចូលកម្ពុជា ៣ឆ្នាំ

0

ភ្នំពេញ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិបាវិត នៃនាយកដ្ឋានច្រកទ្វារទី២ បានបណ្តេញចេញជនអន្តោប្រវេសន៍ វៀតណាមចំនួន ៤៨នាក់ ចេញពីប្រទេសកម្ពុជា និងហាមមិនឲ្យចូលមកវិញរយៈពេល ៣ឆ្នាំ ។

ឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ជនជាតិវៀតណាមទាំង ៤៨នាក់ (ស្រី៣នាក់) ត្រូវបានកម្លាំង នាយកដ្ឋានស៊ើបអង្កេត សហការជាមួយស្នងការដ្ឋាន នគរបាលខេត្តកោះកុង ដឹកនាំ និងសម្របសម្រួលផ្នែកច្បាប់ ពីតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង ចុះបង្រ្កាប-ឃាត់ខ្លួន កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅស្រុកស្រែអំបិល ខេត្តកោះកុង ពាក់ព័ន្ធនឹងបទល្មើសលួចឆ្លងដែន-ស្នាក់នៅ និងធ្វើការងារដោយខុសច្បាប់។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា បានបណ្ដេញជនបរទេស ខុសច្បាប់ជិត ២ម៉ឺននាក់ ។

កាលពីពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្ដេជ្ញាចិត្ត បណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ ឲ្យទាន់សភាពការចេញពី កម្ពុជាឲ្យអស់ ៕