Brighton ប្រ​កា​ស​ជា​ផ្លូវ​កា​រ​ហើ​យ​ចុះ​ហ​ត្ថ​លេ​ខា​ជា​មួ​យ​នឹ​ង Lallana

0

នៅថ្ងៃនេះក្លឹប Brighton បានបញ្ចប់ទៅជាផ្លូវការហើយពិធីចុះហត្ថលេខា នាំយកកីឡាករខ្សែប្រយុទ្ធជើងចាស់ ដែលទើបតែបានសម្រេចចិត្តចាកចេញពីហង្សក្រហម Liverpool កីឡាករ Adam Lallana មករួមក្លឹបនៅរដូវកាលក្រោយ។

Lallana នឹងចូលរួមជាមួយនឹងក្លឹបថ្មីនេះក្នុងរយៈពេលកុងត្រាដែលមានសុពលភាពរហូតទៅដល់៣ឆ្នាំ។កីឡាករវ័យ៣២ឆ្នាំរូបនេះទើបតែបានប្រកាសចាកចេញពី Liverpool កាលពីថ្ងៃអាទិត្យកន្លងមក ក្រោយពេលដែលកុងត្រារបស់ខ្លួនត្រូវបានផុតជាមួយនឹង Anfield៕

រំលឹកដែរថាអតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានបង្ហាញខ្លួនឲ្យប្រទេសចំនួន៣៤ដងដែរហើយបានផ្ទេរមកដល់ទឹកដី Anfield កាលពីឆ្នាំ២០១៤ពីក្លឹប Southamptonហើយមួយរយៈចុងក្រោយនេះ ខ្លួនបានជួយក្លឹបលើកពាន ជាប្រវត្តិសាស្ត្រ ជាច្រើនដូចជា Champion League, UEFA Super Cup, Club World Cup និង Premier League៕

ប្រែសម្រួល៖ Lee