ភ្នំពេញ៖ លោក ផែង វណ្ណៈ បានប្រកាសផ្ដល់លុយ ១០លានរៀល បើនរណាស្គាល់អាស័យដ្ឋាន របស់ឈ្មោះ Try Seanghai ដែលបានជេរប្រមាថលោកយ៉ាងធ្ងន់ធ្ងរ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក ។
លោក ផែង វណ្ណៈ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៩ កក្កដានេះថា «បើមានបងប្អូនណាបានស្គាល់ អាស័យដ្ឋានរបស់ឈ្មោះ Try Seanghai សូមផ្ដល់ព័ត៌មានមកខ្ញុំ ខ្ញុំនឹងជូនសាគុន ១០ លានរៀល ។ ខ្ញុំស្វែងរកមនុស្សម្នាក់នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ដែលឈ្មោះ ម្នាក់នេះ បានជេរប្រមាថខ្ញុំយ៉ាងធ្ងន់ធ្ងរ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក» ។





