Klopp ទទួលបានពានរង្វាន់ LMA ប្រចាំឆ្នាំ

0

ក្រោយជួយឲ្យ Liverpool លើកពានរង្វាន់អង់គ្លេស Premier League ជាផ្លូវការទៅហើយនោះគ្រូបង្វឹកក្លឹបលោក Jurgen Klopp ខ្លួនឯងផ្ទាល់ក្នុងនោះក៏ត្រូវបានគេប្រគល់រង្វាន់គ្រូបង្វឹកល្អបំផុតនៅក្នុងសមាគមន៍គ្រូបង្វឹក League Manager Association (LMA) ប្រចាំឆ្នាំផងដែរ។

លោក Klopp ដែលទើបតែបានដឹកនាំក្លឹបហង្សក្រហម Liverpool លើកពានរង្វាន់ Champion League កាលពីឆ្នាំទៅនោះបានថែមទាំងលើកពាន Premier League ដែលក្លឹបបានខកខានអស់រយៈពេល៣០ឆ្នាំមកហើយនោះផងដែរនិងជាពិសេសមានពិន្ទុសរុបដល់ទៅ៩៩។

ការដឹកនាំរបស់លោក Klopp នៅរដូវកាលនេះគាត់បានជួយឲ្យ Liverpoolស្គាល់ពាក្យថាចាញ់តែ៣ដងគត់និងមានពិន្ទុនាំំមុខដាច់ក្រុមលេខរៀងទី២ដល់ទៅ១៨ពិន្ទុផងដែរ៕

ប្រែសម្រួល៖ Lee