គិតត្រឹមយប់មិញនេះកីឡាករខ្សែប្រយុទ្ធ Jamie Vardy របស់ក្លឹប Leicester City ដែលអាចរកគ្រាប់បាល់បានសរុប ២៣គ្រាប់ ក្នុងការប្រកួតរដូវកាលនេះគឺបានក្លាយទៅជាម្ចាស់ស្បែកជើងមាសរបស់ Premier League ជាផ្លូវការហើយ ក្នុងពេលដែលខ្លួនមានវ័យដល់ទៅ ៣៣ឆ្នាំទៅហើយ។
Vardy ថ្វីត្បិតតែមិនអាចរកគ្រាប់បាល់បានកាលពីប្រកួតចាញ់ទៅលើ Man United ហើយថែមទាំងបាត់ឱកាស សម្រាប់ក្លឹបផង ទៅលេងនៅ Champion League ក្តីប៉ុន្តែទោះបីជាយ៉ាងណាក្តី Leicester City នឹងមានសិទ្ធលេងនៅ Europa League ហើយជាពិសេសកីឡាកររូបនេះនៅតែអាចលើកពានស្បែកជើងមាសបានដដែល។
Vardy បានបំបែកកំណត់ត្រាចាស់របស់កីឡាករខ្សែប្រយុទ្ធ Didier Drogba ដែលធ្លាប់ស៊ុតបញ្ចូលទីបានរហូតទៅដល់ ២៩គ្រាប់កាលពីឆ្នាំ២០០៩-២០១០ ប៉ុន្តែគ្រានោះគាត់មានអាយុត្រឹមតែ៣២ឆ្នាំប៉ុណ្ណោះ៕
ប្រែសម្រួល៖ Lee