ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លើកឡើងថា នាពេលអនាគតស្មៀនឃុំ-សង្កាត់ អាចធ្វើជាចៅហ្វាយខេត្តបាន ពីព្រោះពួកគាត់មានចំនេះដឹងច្រើន ជាពិសេសពួកគាត់ដឹងពី សុខទុក្ខរបស់ប្រជាជនផ្ទាល់តែម្ដង ។
ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលនៃការអនុវត្ត ផែនការយុទ្ធសាស្រ្ត រយៈពេល ៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ សម្រាប់រយៈពេល ៥ឆ្នាំ បន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី២៧ កក្កដានេះ សម្ដេច ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ស្រុក ឃុំ ខ្លាំងហើយ មូលដ្ឋានឃុំនោះ ស្រុកនោះ ខ្លាំងដែលហើយ។ហើយអ្នកនៅធ្វើស្មៀនឃុំ ចេះច្រើនអនាគត អាចធ្វើចៅហ្វាខេត្តបាន ឬអាចធំជាងនឹងទៀត ព្រោះគាត់ដឹងជីវភាពផ្ទាល់របស់ប្រជាជន ការលំបាក់ របស់ប្រជាជន» ។