A​r​t​e​t​a នឹ​ង​ចាំ​បា​ច់​ត្រូ​វ​កា​រ​ខ្សែ​កា​រ​ពា​រ​ថ្មី​ម្នា​ក់​ ខ​ណៈ​ដែ​ល M​u​s​t​a​f​i នឹ​ង​ប​ន្ត​ព្យា​បា​ល​រ​ហូ​ត​ដ​ល់​រ​ដូ​វ​កា​ល​ក្រោ​យ

0

នៅថ្ងៃនេះគ្រូបង្វឹកក្លឹបលោក Mikel Arteta បាននិយាយថា Arsenal នឹងត្រូវតែធ្វើការពង្រឹងតំបន់ការពារកណ្តាល របស់ខ្លួនបន្ថែមទៀត នៅបន្ទាប់ពីបានអះអាងថាកីឡាករ Shkodran Mustafi នឹងខកខានការប្រកួតរបស់ក្លឹប នាដើមរដូវកាលក្រោយដោយសាររបួស។

Mustafi បានទទួលរបួសកាំភួនជើងកាលពីចុងសប្តាហ៍កន្លងមកក្នុងព្រឹត្តិការណ៍ពានរង្វាន់ FA cup ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យកជ័យជំនះលើក្រុម Man City ដែលមានន័យថាក្លឹបនឹងត្រូវទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ប៉ះនឹងក្រុមតោខៀវ Chelsea។

ក្រោយពេលត្រូវបានក្រុមអ្នកកាសែតសួរបញ្ជាក់ថាតើកីឡាករ Mustafi នឹងត្រូវខកខានការប្រកួតដើមរដូវកាលក្រោយ ឬយ៉ាងណាលោក Mikel Arteta បាននិយាយថាច្បាស់ណាស់គាត់នឹងមិនអាចបង្ហាញវត្តមានបានឡើយ ហើយកីឡាករខ្សែការពារក្នុងបញ្ជីរបួសផ្សេងទៀតមានដូចជា Pablo Mari និង Calum Chambers ផងដែរ៕

ប្រែសម្រួល៖ Lee