តាមផែនការព្រឹត្តិការណ៍ប្រកួតពានរង្វាន់ធំបំផុតរបស់អ៊ឺរ៉ុប Champion League នឹងត្រូវដំណើរការឡើងវិញ ហើយចាប់ពីថ្ងៃទី៧ខែសីហាខាងមុខនេះប៉ុន្តែវាបានក្លាយទៅចំណោទសួរសម្រាប់ Juventus ថានឹងអាចអវត្តមាន កំពូលកីឡាករអាហ្សង់ទីន Dybala របស់ខ្លួន។
Paulo Dybala ត្រូវបានបង្ខំចិត្តដើរចេញពីការប្រកួតយប់មិញប៉ះនឹង Sampdoria ដោយសាររបួសហើយវាកំពុងធ្វើឲ្យលោក Maurizio Sarri មានការព្រួយបារម្ភចំពោះបេសកកម្ម Champion League របស់ក្លឹបនាពេលខាងមុខ។ Juventus នឹងស្វាគមន៍ក្រុមភ្ញៀវ Lyon ក្នុងជើងទី២នៃព្រឹត្តិការណ៍ Champion League នៅចំថ្ងៃទី៧ខែសីហាតែម្តង។
ក្លឹបមិនទាន់អាចទទួលបានការអះអាងច្បាស់នៅឡើយទេពីស្ថានភាពរបួសរបស់ Dybala ដោយគ្រប់គ្នាគឺកំពុងទន្ទឹងរងចាំ លទ្ធផលនៅឡើយពីសំណាក់ក្រុមគ្រូពេទ្យ៕
ប្រែសម្រួល៖ Lee