ថ្លែងនៅមុនការប្រកួតប៉ះគ្នាជាមួយនឹងជើងឯកអង់គ្លេស រដូវកាលនេះគ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Frank Lampard បានថ្លែងថាវាមិនមែនជារឿងងាយស្រួលទេ ដើម្បីអាចប្រជែងជាមួយនឹង Liverpool នៅយប់ថ្ងៃពុធនេះ។
តោខៀវ Chelsea នៅពេលបច្ចុប្បន្នត្រូវបានគេមើលឃើញជាពេលវេលា ដែលការងាររៀបចំក្រុមមានភាពខ្លាំងក្លាបំផុត គិតចាប់តាំងតែពីពេលដែលប្រធានក្លឹបលោក Roman Abramovich ទិញក្លឹបនេះកាលពីឆ្នាំ២០០៣ ជាក់ស្តែងក្លឹបទើបតែបាន ចាយលុយដ៏ច្រើនទិញបាន Ziyech និង Werner ផង។
លោក Lampard ក៏បានបញ្ជាក់ដែរថាតំណែង Champion League គឺជារឿងដ៏សំខាន់បំផុតរបស់ក្លឹបនៅពេលនេះ ព្រោះថាប្រសិនបើក្លឹបចង់ទាក់ទាញកីឡាករកម្រិតពិភពលោកមកចូលរួមក្លឹបបន្ថែមនាពេលខាងមុខនោះ៕
ប្រែសម្រួល៖ Lee