អ្នកចាំទី Karius បានត្រឡប់ទៅដល់ស្រុកកំណើតវិញហើយ បន្ទាប់ពីបានបញ្ចប់ទៅកុងត្រាខ្ចីជើងជាមួយនឹងក្លឹបតួកគី Besiktas មុនកាលកំណត់ ប៉ុន្តែជឿជាក់ថាគាត់នឹងមិនអាចវិលត្រឡប់ ទៅលេងជាមួយនឹងក្លឹបដើម Liverpool វិញបានឡើយ។
The Goal បានចេញផ្សាយថាអ្នកចាំទីរូបនេះនឹងអាចរកឃើញក្លឹបថ្មីជាផ្លូវការ ហើយខណៈដែលក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃខ្លួនសម្រាប់កីឡាកររូបនេះត្រឹមតែ ៦លានផោនប៉ុណ្ណោះហើយក្នុងនោះក្លឹបបារាំង Montpellier កំពុងបង្ហាញចំណាប់អារម្មណ៍។
រំលឹកដែរថាកីឡាករអ្នកចាំទីជនជាតិអាល្លឺម៉ង់រូបនេះ បានបង្កបញ្ហាដ៏ធំមួយក្នុងពេលប្រកួត Champion League ឆ្នាំ២០១៨ ដោយគ្រានោះ Liverpool បានបរាជ័យវគ្គផ្តាច់ព្រ័ត្រប្រគល់ពានទៅឲ្យ Real Madrid ទាំងមិនអស់ចិត្តកីឡាកររូបនេះ ក៏មិនអាចបង្ហាញខ្លួនជូនក្លឹបនេះរហូតមក និងថែមទាំងមានការគម្រាមកំហែងជីវិត ពីសំណាក់អ្នកគាំទ្រក្លឹបផង៕
ប្រែសម្រួល៖ Lee