ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទោះបីការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឲ្យប៉ះពាល់កម្រិតណាមួយក៏ដោយ ក៏នៅតែមិនអាចសម្លាប់កម្ពុជាបានឡើយ ។
ក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី២១ កក្កដានេះ សម្ដេចតេជោ បានមានប្រសាសន៍ថា យើងត្រូវប្រែក្លាយពីវិបត្តិកូវីដ១៩ ឲ្យទៅជាឱកាសតាមរយៈ ការបង្កើនការផលិតស្បៀង ព្រោះបរទេសមិនអាចកាត់បន្ថយការ ទិញស្បៀងបានឡើយ ៕