កាំភ្លើងធំរដូវកាល ២០១៩-២០២០ បានបង្ហាញពីភាពមិនមានស្ថេរភាព គិតចាប់រាប់តាំងពីពេលដែល មានការផ្លាស់ប្តូរគ្រូបង្វឹកលោក Unai Emery កាលពីវិច្ឆិកា និងទំរាំឈានមកដល់វត្តមានរបស់លោក Mikel Arteta។
ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ Arsenal បានបង្ហាញជំហដ៏អស្ចារ្យមួយមកវិញ តាមរយៈការប្រជែងដ៏ស្វិតស្វាញនៅក្នុងតំបន់ Top4 ព្រមទាំងជ័យជំនះលើ Man City ក្នុងពានរង្វាន់ FA Cup វគ្គផ្តាច់ព្រ័ត្រដែលវាបានធ្វើឲ្យមនុស្សជាច្រើនអាចយល់ឃើញថាសូម្បីតែ Europa League ក៏ក្លឹបអាចធ្វើបានដែរនៅរដូវកាលនេះ។
លោក Arteta បានពោលយ៉ាងដូចនេះថា៖ ដូចដែលខ្ញុំបាននិយាយកន្លងមក ក្លឹបមិនចាំបាច់ធ្វើការព្យាយាមបញ្ចុះបញ្ចូល កីឡាករគោលដៅខ្លាំងពេកនោះទេ ដោយសារតែយើងក៏នៅមានភាពទាក់ទាញមិនអន់នោះដែរនៅពេលបច្ចុប្បន្ននេះ៕
ប្រែសម្រល៖ Lee