ទីបំផុតការទន្ទឹងរងចាំគ្រាប់បាល់ដំបូងសម្រាប់ Premier League របស់កីឡាករ Che Adams ត្រូវបានបញ្ចប់ទៅដោយ១គ្រាប់ដែលគាត់រកបានកាលពីប្រកួតយប់មិញ និងក៏ជាគ្រាប់បាល់ស៊ុតពីចំងាយដ៏អស្ចារ្យផងដែរ។
លើសពីនេះវាគឺជាគ្រាប់បាល់តែ១គ្រាប់គត់ នៅក្នុងការប្រកួតយប់មិញនេះផងដែរជួយឲ្យ Southampton យកឈ្នះលើជើងឯកចាស់រដូវកាលមុន Man City ខណៈដែលលោក Pep ដែលជាគ្រូបង្វឹកនោះគឺបានដាក់ កីឡាករសំខាន់ៗមួយចំនួនឲ្យសម្រាកដូចជា De Bruyne និង Foden ជាដើម។
គួរឲ្យដឹងដែរថាកីឡាករ Adam បានបង្ហាញខ្លួនជាលើកទី២៥ហើយសម្រាប់ក្លឹប Southampton ចាប់តាំងតែពីបានផ្ទេរមកដល់ទីនេះក្នុងតម្លៃខ្លួន ១៥លានផោនកាលពីមួយឆ្នាំមុន៕
ប្រែសម្រួល៖Lee