Diego Simeone ស្ទើរមិនជឿពីស្ថានភាពរបស់ Griezmann នៅ Barcelona 

0

Diego Simeone ស្ទើរតែមិនជឿថាស្ថានភាពដែល Antoine Griezmann កំពុងប្រឈមមុខនៅឯ Barcelona ។កីឡាករសញ្ជាតិបារាំងរូបនេះបានបាត់បង់ការពេញចិត្តក្រោមការដឹកនាំរបស់ Quique Setien ហើយត្រូវបានទុកចោលនៅលើកៅអីរហូតដល់នាទីទី ៩០ កាលពីថ្ងៃអង្គារ។

Barcelona  ចាំបាច់ត្រូវការគ្រាប់បាល់ ប៉ុន្តែ ក្លិបនេះបានផ្តល់ឱកាសជូន Ansu Fati លេងមុនអតីតកីឡាករ Atletico  ។

នៅពេលដែល Movistar Plus សួរអំពីស្ថានភាពលំបាករបស់  Griezmann នៅ Barcelona លោកបានឆ្លើយយ៉ាងខ្លីថា ខ្ញុំមិនមានពាក្យអ្វីត្រូវនិយាយនោះទេ ៕