២គ្រាប់នៅចុងម៉ោងរបស់ខ្សែការពា Steven de Vrij និង Alessandro Bastoni បានជួយឲ្យ Inter Milan យកជ័យជំនះលើក្រុម Parma ក្នុងលទ្ធផល២ទល់នឹង១នៅក្នុងការប្រកួតជុំទី២៨នៃលីគកំពូលអ៊ីតាលី Serie A។
Inter Milan បានធ្វើដំណើរទៅដល់ទឹកដីរបស់ Parma ដោយមិនមានកីឡាករខ្សែការពារជម្រើសទី១កីឡាករ Milan Skriniar ឡើយដោយសារតែបម្រាម៣ប្រកួតដែលត្រូវបានដាក់ជំនួសមកវិញដោយកីឡាករ Diego Godin, Danilo D’Ambrosio និង de Vrij។
ម្ចាស់ផ្ទះបំបែកពងមាន់តាំងតែពីនាទីទី១៥ដោយកីឡាករ Gervininho ប៉ុន្តែគ្រាប់បាល់នេះបានបន្តលទ្ធផលបណ្តោះអាសន្នរហូតដល់នាទីទី៨៤ដែលជាការស៊ុតបញ្ចូលទីដោយ de Vrij និងបន្តមួយគ្រាប់ជ័យជំនះដោយ Bastoni នៅនាទីទី៨៧៕
ប្រែសម្រួល៖Lee