អ្នកស្រី កែ សួនសុភី  ម្ចាស់ក្លិបវិសាខានឹងស្វែងរកអ្នកបុកកីឡាករ ទៀត គឹមហេង ហើយបើករត់

0

ភ្នំពេញ៖ អ្នកស្រី កែ សួនសុភី ម្ចាស់ក្លិបវិសាខា បានប្រកាសនៅរាត្រីយប់នេះថា​អ្នកស្រី នឹង​ស្វែងរកអ្នកបុក ហើយរត់ ទៅលើករណី សមាជិកក្នុងក្រុមកីឡាបាល់ទាត់របស់អ្នកស្រី ដែលបានជួបគ្រោះថ្នាក់នៅរាត្រីយប់មិញ ។

ខ្សែបម្រើក្រុមវិសាខា កីឡាករ ទៀត គឹមហេង​ និងមិត្តស្រីរបស់គេ ដែលមានឈ្មោះហៅក្រៅថា អាជ្រុយ  បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រហូតដល់បាត់បង់ជីវិត កាលពីវេលាម៉ោង១ រំលងអធ្រាត្រម្សិលមិញនេះ  ហើយមកដល់ពេលនេះ កីឡាករ​ទៀត គឹមហេង បានស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់   និងមានបញ្ហារបួសជាច្រើនកន្លែង ។​

គ្រោះថ្នាក់ដ៏រន្ធត់នេះ កើតឡើងនៅតាមបណ្តោយផ្លូវលេខ៣១០​ កែងនឹងផ្លូវលេខ១៤៣​ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ  ត្រូវបានរថយន្តមិនចាំម៉ាក​បើកយ៉ាងលឿនបុក​ ពេញទំហឹង​ ទៅលើ   កីឡាករ ទៀត គឹមហេង  ដែលកំពុងជិះម៉ូតូ​ម៉ាក PCX ឌុបមិត្តស្រី បណ្តាលអោយហោះផ្លោងបោកនឹងខឿន​។

ទន្ទឹមជាមួយបញ្ហានេះដែរវាបានបង្កើត រឿងរ៉ាវ​ជាច្រើន ដោយយល់ច្រលំទៅកាន់ កីឡាករទៀត គឹមហេង  ខណៈដែលមានការអាងចុងក្រោយថា ក្រោយពី ទៀត គឹមហេង ដឹងថា មិត្តស្រីរបស់ខ្លួនស្រលាញ់ជាច្រើនឆ្នាំស្លាប់នោះ បានធ្វើឲ្យកីឡាករ​វ័យក្មេងនេះ យំរហូតចេញឈាមតាមត្រចៀក ខណៈដែលកំពុងសង្គ្រោះបន្ទាន់ ។​

ម្ចាស់ក្លិបវិសាខា អ្នកស្រី កែ សួនសុភី បានឃើញយ៉ាងដូច្នោះ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់អ្នកស្រី យ៉ាងខ្លីថា «we will find u hit and run !!! »  ដែលប្រែជា ខេមរៈ ភាសាថា  «យើងនឹង​ស្វែងរក​អ្នកបុក ហើយ​រត់ »  ។ ក្នុងនោះដែរលោកស្រីក៏បាន ថេកទៅកាន់មន្ត្រី​ធំក្នុងផែនចរាចរណ៍ ផងដែរ ៕