ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា បានស្រាយចម្ងល់ថា កាលពីមុននេះបន្តិចមានជនបំពុលសង្គម បានផ្សព្វផ្សាយ ដោយចេតនាទុច្ចរិត ព័ត៌មានមិនពិត ក្នុងគណនីហ្វេសប៊ុក មួយចំនួន ដែលក្នុងនោះមានឈ្មោះ “Seyla AAî” ដោយប្រើរូបភាព ពីក្នុងការថតខ្សែភាពយន្ត ប៉ុន្តែបានបន្ថែមខ្លឹមសារ ក្លែងក្លាយក្នុងគោលបំណង បង្កឱ្យមានភាពចលាចលក្នុងប្រទេសប៉ុណ្ណោះ។
នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា សូមឱ្យប្រជាពលរដ្ឋ កុំមានការយល់ច្រឡំចំពោះ ខ្លឹមសារក្នុងគណនីមួយនេះ ហើយនាយកដ្ឋាន ក៏សូមណែនាំ ដល់ប្រជាពលរដ្ឋ ត្រូវមានការទទួលខុសត្រូវ នូវព័ត៌មាន ដែលខ្លួនយកមក បង្ហោះឬចែកចាយ ទោះជាចេតនា ឬអចេតនាក្ដី ព្រោះលោកអ្នកអាចប្រឈមនឹងច្បាប់ នូវរាល់ការផ្សព្វផ្សាយក្លែងបន្លំណា ដែលបង្កឱ្យមានភាពចលាចល ដល់សង្គម៕