ភ្នំពេញ៖ បុរសអាយុ ៦៤ឆ្នាំម្នាក់ ត្រូវបានពិការជើងទាំងទ្វេ ដោយសារផ្ទុះគ្រាប់មីន ខណៈពេលដែល ខ្លួនដេីរក្នុងព្រៃក្បែរ ព្រំដែនកម្ពុជា-ថៃ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ។ នេះបើយោងតាម ហ្វេសប៊ុកលោក ហេង រតនា អគ្គនាយកមជ្ឃមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC)៕


