ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យ ក្រោមរូបភាពដកហូត ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌ មន្ត្រីនគរបាលជាតិ លើអនុសេនីយ៍ទោ ស វាសនា មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមូលហេតុ ជួញដូរដោយខុសច្បាប់ នៅសារធាតុញៀន។នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីការបណ្តេញចេញពី ក្របខណ្ឌមន្ត្រីនគរបាលជាតិ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។
សូមរំលឹកថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ មានករណីគួរឱ្យភ្ញាក់ផ្អើលមួយ ដោយមន្ត្រីនគរបាលខេត្តព្រះសីហនុ ម្នាក់ បែកថ្នាំបានយកខោអាវ នគរបាលរបស់ខ្លួន មកបោះចោល នៅការ៉ាស់សាំង Sokimex និង Tela ក្នុងសង្កាត់លេខ៣ ក្រុងនិងខេត្តព្រះសីហនុ រួចឡើងឡាន ក្រុងចេញទៅបាត់ ៕


