កុងត្រា២ឆ្នាំបន្ថែមរបស់ Messi ជាមួយក្លិប​កំពុងស្ថិតក្នុងការចរចាយ៉ាងរលូន​

0

យោងតាមសេចក្តីរាយការណ៍បានអោយដឹងថាកិច្ចពិភាក្សា លើ​កិច្ចសន្យារវាង Lionel Messi និង Barcelona កំពុងមានដំណើរការល្អប្រសើរ។ក្លិបកាតាឡាន់ និងកីឡាករ​អាហ្សង់ទីនបានចំណាយពេលរបស់ពួកគេ លើកុងត្រាថ្មីមួយ ដោយប្រភពថា កៀកនឹងឈានដល់ការព្រមព្រៀងបន្ថែម កុងត្រា ២ឆ្នាំ​ទៅលើ កីឡាករ Leo ។

សារព័ត៌មាន Marca បានចុះផ្សាយថា ប្រាក់ខែ និងកិច្ចសន្យាថ្មី បានធ្វើការព្រមព្រៀង ហើយព័ត៌មានលម្អិតសង្ឈឹមថាអាចនឹងបញ្ចប់នារដូវក្តៅនេះ។ការចរចាកំពុងត្រូវបានធ្វើឡើងរវាងលោក Josep Maria Bartomeu និងលោក Jorge Messi ដែលត្រូវ​ជាឪពុកកីឡាករ​អាយុ ៣២ ឆ្នាំ។

ក្រុម LaLiga ត្រូវបានគេជឿជាក់ថាបានផ្តល់ជូន Messi រយៈពេលពីរឆ្នាំដែលនឹងធ្វើឱ្យគាត់នៅក្លឹបរហូតដល់ឆ្នាំ ២០២៣ ។ទោះយ៉ាងណាដូចករណីនៅក្នុងកិច្ចសន្យាមុនរបស់គាត់ដែរខ្សែប្រយុទ្ធរូបនេះនឹងមានជម្រើសបញ្ចប់ការស្នាក់នៅរបស់គាត់នៅឯក្លឹបនៅចុងបញ្ចប់នៃរដូវកាលនីមួយៗ។

ម្ចាស់ពាន Ballon d’Or ​៦សម័យកាលនឹងទទួលបានប្រាក់កម្រៃលេងប្រចាំសប្តាហ៍ ចំនួន ៥សែនផោន ទោះបីជាក្លិបកំពុងមានបញ្ហាហិរញ្ញវត្ថុដោយកូវីដ១៩ ក៏ដោយនោះ ។ទន្ទឹមជាមួយគ្នានេះដែរក្លិបខាងលើ ក៏នឹងបើកកិច្ចពិភាក្សា​ចរចាជាមួយ  Marc-Andre ter Stegen ដែលជាអ្នកចាំទីដៃទី​១ របស់គេផងដែរ ៕