ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា នៅថ្ងៃទី២៤ មិថុនាខាងមុខនេះ រាជរដ្ឋាភិបាលនឹងបញ្ចេញថវិកា ប្រមាណ២៥លានដុល្លារ សម្រាប់ផ្តល់ជូន ប្រជាពលរដ្ឋប្រមាណ ៦០ម៉ឺនគ្រួសារ ដែលកំពុងរងគ្រោះ ដោយសារជំងឺកូវីដ១៩។
ក្នុងឱកាសអញ្ជើញពិនិត្យ មើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថាថវិកា បានពីសប្បុរសជន សម្រាប់ជួយដល់ការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ មានប្រមាណ១៥លានដុល្លារ៕